អង្គការវេទិកាសេវាសន្តិភាពស៊ីវិលនៅប្រទេសកម្ពុជា (forumZFD) រៀបចំកិច្ចប្រជុំស្ថាប័នអនុវត្តការងារសេវាសន្តិភាពស៊ីវិលរួមគ្នា
ជាមួយអង្គការសេវាសន្តិភាពស៊ីវិលជីអាយហ្សិត (GIZ CPS) អង្គការសេវាសន្តិភាពស៊ីវិលសោប (GIZ SAUP) អង្គការប្រេដហ្វដឹវឺល (Bread for the World) និងអង្គការឃូវឺវូស្រ្តូ (Kurve Wustrow) អង្គការ forumZFD បានរៀបចំ និងចូលរួមកិច្ចប្រជុំការងារសេវាសន្តិភាពស៊ីវិលរួមស្ថាប័ន (JAM) នៅភ្នំពេញ ថ្ងៃទី ៧ ដល់ទី ៨ ខែឧសភា ឆ្នាំ ២០២៤។ កិច្ចប្រជុំរួមស្ថាប័នគឺបានផ្តោតលើការកសាងជំនឿទុកចិត្តរវាងគ្នានិងគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាងស្ថាប័នអនុវត្តការងារសេវាសន្តិភាពស៊ីវិល និងដៃគូនានានៅក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំរួមស្ថាប័នគឺបានបង្កើតជាវេទិកាមួយសម្រាប់តួអង្គអនុវត្តការងារសេវាសន្តិភាពស៊ីវិលដើម្បីជួបពិភាក្សាគ្នា បានស្គាល់គ្នាទៅវិញទៅមក និងស្វែងរកសក្តានុពលនៃកិច្ចសហការគ្នា។ កិច្ចពិភាក្សាគ្នាជាលក្ខណៈបើកចំហរគឺគ្របដណ្តប់ទៅលើការថែរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា សុខមាលភាពនៃក្រុមការងារ យន្តការនៃការបំប្លែងទំនាស់បែបអហិង្សា និងកាលានុវត្តភាពក្នុងការសហការគ្នាទៅលើការងារសេវាសន្តិភាពស៊ីវិលនៅក្នុងតំបន់អាស៊ី។
អង្គការ forumZFD មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តការងារសេវាសន្តិភាពស៊ីវិល ហើយនិងកាលានុវត្តភាពដើម្បីចូលរួមអនុវត្តការងារជាមួយគ្នាទៅថ្ងៃអនាគត។